បុរសជនជាតិចិនបាញ់ខ្លួនឯង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីយកកាំភ្លើងខ្លីបាញ់ចំសៀតផ្កាមួយគ្រាប់បណ្ដាលឱ្យដេកដួលនៅក្នុងព្រៃត្រែង កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខាងក្រោយផ្ទះលោកឧកញ៉ាឌួង ឆាយ ផ្លូវលំ ក្នុងភូមិគោកចំបក់ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ CHANG MAN – MIN  ភេទប្រុស កើតនៅថ្ងៃទី៧ ខែ៥ ឆ្នាំ១៩៦៨កាន់ អត្តសញ្ញាណបណ្ណលេខ ០៤៨៩៩៨៨៤ ចិនតៃវ៉ាន់ លិខិតឆ្លងដែនលេខA១២៣២៦៧២៥៥ ។

យោងតាមសម្តីបងស្រីម្នាក់ដែលគាត់ឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយគាត់ឃើញជនជាតិចិនស្លៀកពាក់ខោខូវប៊យខ្លីត្រឹមលើជង្គង់ ពាក់អាវយឺត ពណ៌ខ្មៅ សម្បុរស ពាក់ស្បែកជើងផ្ទាត់ ពណ៌ខ្មៅ បានដើរតាមបណ្ដោយផ្លូវលំ ទិសដៅពីលិច មកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើគាត់ឮសូរកាំភ្លើងផ្ទុះមួយគ្រាប់។

សាក្សីបន្តថា គាត់ក៏ក្រឡេកមើលទៅឃើញជនជាតិចិនត្រធាក់ជើងខ្វៃៗហើយក៏គាត់ ហៅជនជាតិចិនដែលនៅជិតខ្លួនគាត់ឱកយមកមើល ,លុះមកដល់មើលទៅមិនស្គាល់ជនជាតិចិនមួយក្រុមនោះបានដកទៅវិញអស់នៅសល់តែបងស្រីក៏បានរាយការណ៍ប្រាប់ប្រធានភូមិនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងលោកអធិការខណ្ឌពោធិ៍សែនជ័យបានចុះមកមើលផ្ទាល់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានយក ខ្សែហ៊ុំព័ទ្ធជុំវិញនិងទុកឱ្យខាងកោសល្យវិច័យមកត្រួតពិនិត្យបន្តតាមនីតិវិធី៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *