ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង វា.យទៅលើស្ត្រីភេទបណ្តាលឱ្យរងរបួស

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទប្រើហិង្សាវា.យទៅលើជនរងគ្រោះជាស្ត្រីភេទ បណ្តាលឱ្យរងរបួស នៅចំណុចផ្ទះលេខ៥៣E ផ្លូវលេខ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២និង០៥នាទីថ្ងៃត្រង់ ។

នគរបាលនិយាយថា ជនសង្ស័យឈ្មោះប្រាក់ សំណាង ហៅណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ទូរសព្ទ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលេខ ២៤៣  ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ចំណែកជនរងគ្រោះ​ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕(ដោយ ប៉ូចគឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *