សមត្ថកិច្ចចម្រុះឃាត់បុរស២នាក់ ពាក់ព័ន្ធកាន់កាប់អាវុធនិងគ្រាប់រំសេវ

ភ្នំពេញ ៖ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធ,គ្រាប់រំសេវដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៥ ខែធ្នូឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨និង២០នាទីយប់ នៅចំណុចទីតាំងឆែកឆេរអាវុធជាតិផ្ទុះ ផ្លូវលេខ៥៩៨ ក្រុមទី៦៦ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ឈិន ចន្ទ្រា ហៅ ភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ្នកតន្រ្តីករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៧២ កែង៥១ សង្កាត់ផ្សារថ្មីទី៣ និង ២-ឈ្មោះ រ៉ា ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជិះម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2022 ពណ៌ខ្មៅ ភ្នំពេញ 1JH-8845 ។

វត្ថុតាងចាប់យកមាន ១-គ្រាប់កាំខ្លីម៉ាករ៉ូឡូ០៦គ្រាប់ ចាប់យកពីឈ្មោះ ឈិន ចន្ទ្រា ហៅ ភា ,២-ម៉ូតូ០១គ្រឿងម៉ាកHonda C125 ស៊េរី2022 ពណ៍ខ្មៅ ភ្នំពេញ 1JH-8845 ចាប់យកពីឈ្មោះ រ៉ា ឧត្តម ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះយកទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនទាំង០២នាក់) ។

បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *