ឃាត់បុរសចិនម្នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា និងកាន់កាប់អា.វុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២និង៣០ នាទីរសៀលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចិនម្នាក់ នៅចំណុចមុខខុនដូបាលី៥ បន្ទប់លេខបេ៦ ជាន់ទី៣២ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា និងកាន់កាប់អា.វុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ YU SHUANGJUN ភេទប្រុស ជនជាតិ ចិន មុខរបរចងការប្រាក់ ស្នាក់នៅខុនដូបាលី៥ បន្ទប់លេខបេ៦ ជាន់ទី៣២ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ វត្ថុតាងចាប់យករថយន្តម៉ាកJEEP WRANGLER ពណ៌ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ២BV-៩៥៣៣,  អាវុធខ្លីម៉ាក BABY HI-CAPA 3.8 ប្រើប្រាស់កម្លាំងហ្គាស់, បង់អាវុធចំនួន០១ សម្រាប់បញ្ជូនហ្គាសនិងគ្រាប់ជ័រពណ៌ស មួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ធ្នូឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *