សមត្ថកិច្ចចាប់ជនដៃដល់បានហើយ សម្លាប់សង្សារួចបង្វែងដាន

ភ្នំពេញ ៖ ជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅថ្ងៃទី០៨ ខែធ្នូ ឯខេត្តសៀមរាប ក្រោយធ្វើសកម្មភាព សម្លាប់សង្សាខ្លួន រួចយកសាកសពទៅចង.ក ភ្ជាប់នឹងចម្រឹងបង្អួច ដើម្បីបង្វែងដានសមត្ថកិច្ច ជាករណីធ្វើអត្តឃាត ។ 

សូមជម្រាបថា សាកសពនារីម្នាក់ ត្រូវបានគេប្រទះឃើញ ចង.ក ភ្ជាប់នឹងចំរឹងបង្អួច បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ សុីម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រកាណាឌីយ៉ា មានម្តាយអាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនស្រីតែម្នាក់នេះគត់ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ខាងក្រោយផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ធំ ។ ចំណែកសង្សារ មានឈ្មោះ សុផា អាយុជាង២១ឆ្នាំ មុខរបរ កម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។ 

ក្រោយពិនិត្យនិងកោសលវិច័យនៅកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា មិនមែនជាករណីនារីរងគ្រោះ ធ្វើអត្តឃាតនោះទេ គឺសង្សាបានយកខ្នើយខ្ទប់សម្លាប់ជាមុន រួចបានយកសពទៅព្យួរ.ក ដើម្បីបង្វែងដានប៉ុណ្ណោះ រួចគេចខ្លួន ។ ឥឡូវសមត្ថកិច្ចចាប់ខ្លួនបាន បញ្ជូនមកម្ចាស់ករណី ដើម្បីបន្តនីវិធី ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *