រថយន្តដឹកខ្សាច់ បុករថយន្តហ្វត បណ្ដាលតៃកុងហ្វតបាត់បង់ជីវិត ក្នុងកាប៊ីន

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈបើរថយន្តត្រូវរថយន្តដឹកខ្សាច់មកបុក នៅម៉ោង១២យប់​រំលងអធ្រាត្រ​ ចូលថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៦០ម៉ែត្រ​ ខាងត្បូង ស្តុបផ្សារទំនេីបAEON-3 ចម្ងាយ១០០ម៉ែត្រ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

សាក្សីនិយាយថា រថយន្តដឹកខ្សាច់ ជាប្រភេទរថយន្តធុនធំ ម៉ាកDONGFENG ស្លាកលេខ ភ្នំពេញ​ 3F-0984 ដឹកខ្សាច់ពេញលេីរថយន្ត បេីកលឿនក៏រេចង្កូតចូលគន្លងម្ខាងទៀត បុករថយន្ត Ford Ranger ស្លាកលេខភ្នំពេញ 2BK-7858 រុញផ្ទប់ជាប់គ្នាឡេីងចិញ្ចេីមផ្លូវ រួញកៀបបុ​រសម្ចាស់រថយន្តដាច់ខ្យល់​ជាប់ក្នុងកាប៊ីន រីឯតៃកុងរថយន្តដឹកខ្សាច់រត់ចូលព្រៃបាត់ ។ 

បន្ទាប់ពីទទួលបានដំណឹងនេះ​ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ​ មេបញ្ជាការរងកងពល​តូចលេខ៧​០ ទទួលបន្ទុក​ក្រុមសង្គ្រោះ​៧១១​ បានបញ្ចេញរថយន្តវះកាត់ដែកប្រេីថាមពលខ្យល់,​ រថយន្តបំពាក់ភ្លេីងហ្វា, និងរថយន្តសង្គ្រោះបន្ទាន់ ចេញពី បន្ទាយកងពលតូចលេខ៧០ ដេីម្បីធ្វេីការអន្តរាគមន៍ យកសពជនរងគ្រោះ ចេញពីក្នុងកាប៊ីន ៕ (ដោយ ៖BBN19)

Leave a Reply

Your email address will not be published. Required fields are marked *