ជួបជុំមិត្តភក្តិ រួចទាញម៉ូតូជិះចេញ មកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត

ភ្នំពេញ: បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូទៅបុកពីក្រោយម៉ូតូរ៉ឺម៉កកង់បី ដែលហេតុការណ៍ ចរាចរណ៍នេះកើតឡើងវេលាម៉ោង១នឹង៤០នាទី ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ប្រុស គីមហេង អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបុរីVIP សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិត្រយឹង ឃុំ រាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។ ម៉ូតូរ៉ឺម៉កកង់៣ មិនបានស្គាល់ឈ្មោះអាយុប្រហែល៤០ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JX-8670 តាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងមើលជើងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយកង់បីពណ៌ក្រូចពាក់ស្លាកលេខភ្នំពេញ1JH-9141ធ្វើដំណើរស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយជនរងគ្រោះបោកក្បាលស្លាប់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយកម៉ូតូនឹងកង់បីទៅរក្សារទុករងចាំស្រាយនៅពេលក្រោយ ចំណែកសពធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *