លំហាត់សាកល្បងថ្នាក់ជាតិ  ស្តីពីការឆ្លេីយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ 

ក្រចេះ ៖ ឯកឧត្តម  គីម  វីរ:  អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃច័ន្ទ ទី១៨  ខែធ្នូឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបេីកលំហាត់សាកល្បងថ្នាក់ថ្នាក់ជាតិ  ស្តីពីការឆ្លេីយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនិងដឹកនាំ ដំណេីរការ លំហាត់សាកល្បងថ្នាក់ជាតិ  ស្តីពីការឆ្លេីយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ នៅខេត្តក្រចេះ  ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០  ខែធ្នូ  ឆ្នាំ២០២៣។ 

លំហាត់សាកល្បងនេះ  មានការអញ្ជេីញចូលរួមពី លោកស្រី អ៊ុីវ ច័ន្ទមុនីរត្ន័ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ តំណាងកម្មវិធីស្បៀងអាហារពិភពលោក តំណាងមកពីក្រសួងស្ថាប័នជំនាញ  អភិបាលរងខេត្ត  និងមន្ត្រីជំនាញខេត្តតាមដងទន្លេមេគង្គ  និងភាគឥសាន  កងប្រតិបត្តិការរុករកនិងសង្គ្រោះ  និងអង្គការដៃគូ  សរុប១៥០នាក់។ 

ដោយមានកិច្ចសហការ រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) ការរៀបចំលំហាត់សាកល្បងនេះក្នុងគោលបំណងនៃការរៀបចំលំហាត់សាកល្បងនេះ គឺដើម្បីពង្រឹង សមត្ថភាពឆ្លើយតបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត រាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រតិបត្តិការ រុករកនិងសង្រ្គោះ និងដៃគូអភិវឌ្ឍន៍ ដោយធ្វើឲ្យ ប្រសើរឡើងនូវការត្រៀមរៀបចំនិងប្រសិទ្ធិភាពក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ការពង្រឹងទំនាក់ទំនង និងការធ្វើសកម្មភាពនានា ។

ឯកឧត្តម  អគ្គលេខាធិការ  បន្តដឹកនាំ និងសម្របសម្រួល លំហាត់សាកល្បងរយៈពេលបីថ្ងៃនេះ  ដោយផ្អែកតាមសេនារីយ៉ូ  ដែលចាប់ផ្តេីមពីដំណាក់កាលត្រៀមរៀបចំ  រហូតដល់ដំណាក់កាលឆ្លេីយតបសង្គ្រោះបន្ទាន់ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *