ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ឃាត់ខ្លួន

ព្រះវិហារ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូតាមផ្ទះប្រជាពលរដ្ឋ និងបណ្តាអង្គភាពរដ្ឋ និងជាមុខសញ្ញាចែកចាយគ្រឿ.ង.ញៀ.នយ៉ាងសកម្ម ហើយបានបង្ហាញមុខនាថ្ងៃទី២០ធ្នូឆ្នាំ២០២៣ ។

សមត្ថកិច្ចនិយាយថា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំបញ្ជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលក្រុងព្រះវិហារ ធ្វើការស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញាជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីចោរកម្មយ៉ាងសកម្មដែលបានលួចម៉ូតូតាមផ្ទះប្រជាពលរដ្ឋ និងបណ្តាអង្គភាពរដ្ឋ និងជាមុខសញ្ញាចែកចាយគ្រឿ.ង.ញៀ.នយ៉ាងសកម្ម ។

សមត្ថកិច្ចបន្តថា ជាក់ស្តែងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបជនសង្ស័យ៣នាក់រួមមាន១-ឈ្មោះឃាង តាក់ ហៅណាង ភេទប្រុស អាយុ២៥ឆ្នាំ,២-ឈ្មោះបឿ សង្ហា ភេទប្រុស អាតុ២៧ឆ្នាំ និង៣-ឈ្មោះអឿន ម៉េងហ័រ ភេទប្រុស អាយុ១៨ឆ្នាំ,ពួកគេទាំង៣នាក់បានធ្វើសកម្មភាពលួចម៉ូតូ៣លើកបានម៉ូតូ៤គ្រឿងនៅក្រុងព្រះវិហារ។ ដកហូតម៉ូតូចំនួន ០៤គ្រឿង និងគ្រឿ.ង.ញៀ.នចំនួន ១,៦២ក្រាម ។ដោយឡែកម៉ូតូចំនួន០៤គ្រឿងនេះ បានប្រគល់ជូនម្ចាស់ម៉ូតូប្រើប្រាស់វិញរួចហើយ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *