ក្រសួងមហាផ្ទៃ បណ្ដេញនគរបាលប្រឆាំងគ្រឿងញៀនវ័យក្មេងម្នាក់ ចេញពីក្របខណ្ឌ

ភ្នំពេញ ៖ តាមសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។ 

បើតាមលោក បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សារក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លោកតែងតែបញ្ជាក់ថា មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុកប្រើប្រាស់ និងជួញដូរ៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *