នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆក់ទូរសព្ទដៃ០១គ្រឿងពីជនបរទេស

ភ្នំពេញ ៖ នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ចំណោម៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ឆក់ទូរសព្ទដៃ០១គ្រឿងពីស្ត្រីថៃម្នាក់បានសម្រេច នៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩និង៣០នាទីព្រឹក។

សមត្ថកិច្ចនិយាយថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧និង៤០នាទីព្រឹក មានជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទពីជនរងគ្រោះឈ្មោះ MISS CHONTICHA ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកក្រុមហ៊ុន នៅចំណុចមុខគ្លីនិចឯកជនសុខាកំបូល លើដងផ្លូវលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយត្រូវបានប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួន ។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ សុខ លី ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកជិះបិទគូទឃាត់ខ្លួន), ២-ឈ្មោះ អាកណ្ដុរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដៃដល់គេចខ្លួនបាត់)និង៣-ឈ្មោះ អាតូ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះបិទគូទគេចខ្លួនបាត់)។

វត្ថុតាងចាប់យកមាន ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី2023 ពណ៍ក្រហម ពាក់ស្លាកលេខ  ភ្នំពេញ 1KG-2328 និងទូរសព្ទដៃ០១គ្រឿងម៉ាក I phone 12Promax ពណ៌ត្នោត (ជាជនសង្ស័យខាងលើ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ បានធ្វើការប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *