រថយន្តបុកម៉ូតូពីក្រោយ ស្លាប់០៣នាក់ រថយន្តរត់បាត់

ភ្នំពេញ ៖ មនុស្ស០៣នាក់ ឳពុកម្ដាយនិងកូនបានស្លាប់ ខណៈជិះម៉ូតូត្រូវរថយន្តបុកពីក្រោយ កាលពីវេលាម៉ោង១២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំ តាមបណ្តោយផ្លូវ ព្រះសុីសុវត្តិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះទី០១ ឈ្មោះ គ្រួច សាមឹត ភេទស្រី អាយុ២០ឆ្នាំ ទី០២ ឈ្មោះ យឿន យុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករប្រមូលសំរាម និងទី០៣ ក្មេងតូចអាយុ២ខួប ។ ក្រុមគ្រួសារនេះ ស្នាក់នៅបន្ទប់ជួលម្តុំចំការដូង បានជិះម៉ូតូម៉ាក ZUZAKI NEX ឯរថយន្តម៉ាក HUM MER ពណ៌ខ្មៅ មិនចាំស្លាកលេខ បើករត់បាត់ ។ 

តាមសាក្សីប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញក្រុមរងគ្រោះ ទើបចេញពីហាងស៊ុប ធ្វើដំណើរទិសដៅពីត្បូង លុះមកដល់ចំនុចកើតហេតុ ស្រាប់រថយន្តបង្ក បើកក្នុងល្បឿនយ៉ាងលឿនមកពីក្រោយ ជ្រុលបុកម៉ូតូពេញទំហឹង ប្លោងទាំងម៉ូតូនិងមនុស្សបោកផ្ទប់ដើមឈើ បណ្ដាលស្លាប់បែបនេះតែម្ដង ហើយរថយន្តបង្ក បើកគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចតវាស់វែងយកម៉ូតូទៅរក្សាទុក រង់ចាំងស្រាវជ្រាវរកអ្នកបើកបរនិងរថយន្តបង្ក មកដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕ ដោយ ៖ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *