រថយន្តបុកម៉ូតូកង់បីពីក្រោយ មួយគ្រួសារបាត់បង់ជីវិតម្នាក់,របួស០៣នាក់

ភ្នំពេញ ៖ បុរសជាឪពុកបានបាត់បង់ជីវិត ម្តាយនិងកូនរងរបួស ខណៈកំពុងជិះកង់បី ត្រូវរថយន្តបុកពីក្រោយ កើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ  ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូលខណ្ឌកំបូល។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ៣នាក់រួមមាន ១-ឈ្មោះ មាស សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ( ជាឪពុកស្លាប់) និងប្រពន្ធកូនតូចៗ០៣នាក់ ក្នុងនោះកូនតូចម្នាក់របួសធ្ងន់ ធ្វើដំណើរដោយម៉ូតូកង់បីផ្ទាល់ខ្លួន, ឯរថយន្តម៉ាកស្តារិចពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AA-1815 បើកដោយបុរសម្នាក់ ។ 

តាមសាក្សីឱ្យដឹងថា មុនកើតហេតុ ក្រុមគ្រួសារងគ្រោះជិះម៉ូតូកង់បី ទិសដៅពីកើតមកលិច បានមកឈប់នៅចំណុចកើតហេតុនៅលើចិញ្ចើមផ្លូវជាតិ ,ពេលនោះស្រាប់តែរថយន្តបង្កមកពីក្រោយក្នុងល្បឿនយ៉ាងលឿន រេចង្កូតបុកពីក្រោយបោកផ្ទប់នឹងបង្គោលភ្លើង បណ្ដាលឱ្យមានអ្នកបាត់បង់ជីវិត និងរបួសបែបនេះតែម្ដង ។ 

ភ្លាមៗក្រុមសង្គ្រោះបន្ទាន់ ៧១១ឱ្យចេញរថយន្តមកជួយសង្គ្រោះក្រុមរងគ្រោះ និងសមត្ថកិច្ចវាស់វែង យកយានយន្តទាំងសងខាង រក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ (ដោយ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *