ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយ ចូលលួចយកសម្ភារ៨លើក

តាកែវ ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃអាទិត្យ ទី២៤ខែធ្នូ ឆ្នាំ ២០២៣វេលាម៉ោង១រំលងអធ្រាត្រ នៅចំណុចកន្លែងវេរលុយវីងស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ក្នុងករណីអំពើគាស់ទម្លុះទម្លាយចូលលួចសម្ភារ៨លើក នៅក្នុងភូមិសាស្ត្រ ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះចុងក្រោយឈ្មោះញ៉ិល សុភកញ្ញា ភេទស្រី អាយុ ៣១ឆ្នាំនៅភូមិធ្នង់រលើង ឃុំលាយបូរស្រុក ត្រាំកក់ ខេត្តតាកែវ តែត្រូវម្ចាស់ភ្ញាក់ទាន់លួចយកមិនបានសម្ភារអ្វីឡើយ។

ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនគ្រោះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី ។បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ទេីបយើងកំណត់មុខសញ្ញាបាន។

សមត្ថកិច្ចបន្តថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយដោយឯកឧត្តមព្រះរាជអាជ្ញា នៅថ្ងៃទី២៤ខែធ្នូឆ្នាំ ២០២៣វេលាម៉ោង៥ល្ងាច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវ័ន ទិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត នៅចំណុច ពី ខាងក្រោយផ្ទះជនសង្ស័យស្ថិតក្នុងភូមិទន្លេនាមតែម្តង រួមនឹងវត្ថុតាងម៉ូតូ c125 ពណ៌ខ្មៅ០១គ្រឿង ដើម្បីយកមកធ្វើការសាកសួរ។

ក្រោយការសាកសួរជនសង្ស័យឈ្មោះវន័ ទិ បានឆ្លើយសារភាពថា«ខ្លួននិងបក្សពួកពីរនាក់ទៀតមានឈ្មោះហាក់វាយោ ភេទប្រុស អាយុ ១៦ឆ្នាំនិងឈ្មោះហាក់ វេហា ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិទន្លេនាមឃុំចំប៉ីស្រុកអង្គរជ័យបានធ្វើសកម្មភាពយកទួណឺវីសនិងដែកកងសម្រាប់ដាក់កូនសោគាស់នឹងឆ្កឹះសោចូលលួចសម្ភារៈតាមកន្លែងវេរលុយវីងនិងតាមផ្ទះនៅទីប្រជុំជនបានចំនួន ០៨ ករណី»។

សមត្ថកិច្ចបន្តថា ទីតាំងទាំង៨ករណី រួមមាន ៖

   ១-នៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ ២០២៣វេលាម៉ោង១២យប់ឈ្មោះវន័ ទិនិងបក្សពួកបានយកទួណឺវីសគាស់សោចូលលួចយកសម្ភារៈនៅកន្លែងវីងនៅភូមិព្រៃស្រោងឃុំអង្គតាសោម បានរង្វាន់ក្រវិលកំប៉ុងស្រាបៀរលក់បានប្រាក់ចំនួន ៥០ម៉ឺនរៀល។

  ២-នៅថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២៣វេលាម៉ោង១៣យប់នៅចំណុចផ្សារអង្គតាសោម ខ្លួននិងបក្សពួកបានធ្វើសកម្មភាពគាស់សោចូលលួចសម្ភារកន្លែងវេលុយវីង តែយកពុំបានសម្ភារអ្វីឡើយ។

  ៣-នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង១២យប់ ខ្លួនបានធ្វើសកម្មភាពយកទួណឺវីសគាស់តូបកន្លែងវេលុយវីងលួចយកបានទូរសព្ទចំនួន ០២គ្រឿងនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ យកទៅលក់បានប្រាក់ចំនួន៧០ ដុល្លារ។

  ៤-នៅថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០២៣ម៉ោង១២យប់ ខ្លួននិងបក្សពួកបានធ្វើសកម្មភាពយកទួណឺវីសគាស់សោកន្លែងវេលុយវីងនៅភូមិឬស្សីស្រុក ឃុំញ៉ែងញ៉ងយកបានទូរសព្ទចំនួន ០៩គ្រឿង។

  ៥-នៅថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២៣វេលាម៉ោង១២យប់ ខ្លួនបានធ្វើសកម្មភាពគាស់កន្លែងវេរលុយវីងក្នុងផ្សារអង្គតាសោម ស្ថិតភូមិអង្គតាសោម ឃុំអង្គតាសោមយកបានបារីម៉ាយសេវ៉ែនចំនួន ០៨ សុងយកទៅលក់បានប្រាក់ចំនួន ៣០ម៉ឺនរៀល។

  ៦-នៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២៣ វេលាម៉ោង១២យប់ ខ្លួននិងបក្សពួកបានធ្វើសកម្មភាពគាស់ចូលលួចកន្លែងវីងនៅក្រុងដូនកែវខេត្តតាកែវ តែយកមិនបានសម្ភារអ្វីឡើយ។

  ៧-នៅថ្ងៃទី ២២ខែធ្នូឆ្នាំ ២០២៣ វេលាម៉ោង១២យប់ ខ្លួននិងបក្សពួកបានធ្វើសកម្មភាពគាស់សោកន្លែងលក់កុំព្យូទ័រនៅផ្សារតាកែវស្ថិតក្នុងក្រុងដូនកែវ តែលួចពុំបានសម្ភារអ្វីឡើយ។

  ៨-នៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២៣វេលាម៉ោង១រំលងអធ្រាត្រខ្លួនបានធ្វើសកម្មភាពគាស់សោចូលលួចសម្ភារនៅកន្លែងវីងវេរលុយរបស់ឈ្មោះញ៉ិលសុភកញ្ញាភេទស្រីអាយុ ៣១ ឆ្នាំស្ថិតនៅក្នុងភូមិធ្នង់រលើងមឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវតែត្រូវម្ចាស់គេភ្ញាក់ទាន់ក៏រត់គេច យកពុំបានសម្ភារអ្វីឡើយ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *