ទើបចេញពីរៀនគួរ ជិះម៉ូតូទៅផ្ទះត្រូវរថយន្តបុកពីក្រោយកិនស្លាប់

ភ្នំពេញ ៖​ ក្មេងប្រុសម្នាក់ ទើបចេញពីរៀនគួរ ជិះម៉ូតូទៅផ្ទះត្រូវរថយន្តបុកពីក្រោយកិនស្លាប់ កាលពីវេលា ម៉ោង១០និង៤០នាទីព្រឹក​ ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវ ក្បែរស្ពានអាកាសឈ្នះឈ្នះ​ ស្ថិតក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះឈ្មោះ ព្រីង​ លៃហួយ​ អាយុ១៣​ឆ្នាំ​ ជាសិស្ស​ មានទីលំនៅក្បែរចំណុចកើតហេតុ ជិះម៉ូតូម៉ាកស្កុបពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1KL-7610  ចំណែករថយន្តជាប្រភេទដឹកកុងតឺន័រ ក្រុមហ៊ុនផែស្ងូតសុកន​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ3D-8479  បើកបរដោយ ឈ្មោះ គាត​ គឿន​ ភេទប្រុស អាយុ​២៧​ឆ្នាំ ( ឃាត់ខ្លួនបាន ) ​ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​  មុនពេលកេីតហេតុ គេបានឃេីញជនរងគ្រោះ ជិះម៉ូតូធ្វេីដំណេីរតាម មហាវិថីឈ្នះឈ្នះ​ ក្នុងទិសដៅពីត្បូងទៅជេីង ( ពាក់មួកសុវត្ថិភាព) មានស្ពាយកាតាបទេីបចេញរៀន បំណងទៅផ្ទះ​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តធ្វេីដំណេីរមកពីក្រោយ យ៉ាងលឿនជ្រុលបុកនិងកិនបណ្តាល ជនរងគ្រោះស្លាប់តែម្ដង ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចធ្វេីការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ចំណែកសព ត្រូវក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ ៖ BBN19

Leave a Reply

Your email address will not be published. Required fields are marked *