ចេញពីធ្វើការទៅទិញថ្នាំឲ្យកូន បែរមកជង់ដែកលើរថយន្តស្ទូច បណ្ដាលស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណ:ម៉ូតូជ្រុលទៅបុកនិងជង់ដែក ពីក្រោយរថយន្តស្ទូច កាលពីវេលា ម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ចំនុចមុខវត្តឃ្មួញ មហាវិថីភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ រស សុជាតិ អាយុ៤៤ឆ្នាំ មុខរបរមេជាងម៉ាសុីនក្នុងរោងចក្រ រស់នៅខេត្តកណ្តាល ជិះម៉ូតូ ម៉ាកហុងដាPCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FN-1671 ឯរថយន្តស្ទូចដឹកដែក ពាក់ផ្លាកលេខ ភ្នំពេញ 3B-2907 តៃកុងរត់បាត់ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តស្ទូចដឹកដែកបាន ពីត្បូងទៅជើង ហើយឯបបំណងឈប់ នៅចំណុចកើតហេតុ ស្របពេលនោះជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងមកបុកពីក្រោយ និងជង់ដែកចំទ្រូង ពេញទំហឹង បណ្ដាលឱ្យស្លាប់តែម្ដង ។អ្នកស្គាល់ជនរងគ្រោះនិយាយថា ជនរងគ្រោះទើបចេញពីធ្វើការ បំណងទៅទិញថ្នាំឱ្យកូនសិន បានទៅផ្ទះ ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *