រថយន្តធុនធំបុកម៉ូតូ បណ្ដាលយុវជនម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូត្រូវរថយន្តបុក កាលពីវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ចំនុចមុខបុរីញ៉ូថោន លើផ្លូវជាតិលេខ៤ ភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ នួន គុត អាយុជាង៣០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IV-7335 ឯរថយន្តធន់ធំ ប្រភេទសណ្តោងទូកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3F-0038 បើកដោយបុរសម្នាក់ បានគេចខ្លួនបាត់ ។ 

តាមសាក្សីនិយាយថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ឯរថយន្តក្នុងល្បឿនលឿន មកពីទិសដៅផ្ទុយគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងតែម្ដង ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តនិងម៉ូតូ ទៅរក្សារទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ:ឯសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *