ក្រុម RSK ចូលទៅកាប់ដល់ក្នុងផ្ទះសំណាក់

ភ្នំពេញ ៖ ក្រុមក្មេងទំនើង រហ័ស្សនាម RSK ប្រដាប់ដោយដាវ ចូលកាប់យុវជនមួយក្រុម នៅក្នុងផ្ទះសំណាក់បណ្ដាលរងរបួសម្នាក់ និងកាប់យកស្លាកលេខម៉ូតូ បានចំនួន០២គ្រឿង រួចនាំគ្នាគេចខ្លួនបាត់អស់ ។ 

ហេតុការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង៤០នាទី រំលងអធ្រា្រត ឈានចូលថ្ងៃ ទី២៩ខែធ្នូ ឆ្នាំ២០២៣ ចំនុចក្នុងផ្ទះសំណាក់ យីហោបី ៣៤២ ទល់មុខច្រកចូលផ្សារសុវណ្ណា លើផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ 

អ្នកនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះមួយក្រុម បានមកជួលបន្ទប់ស្នាក់នៅ ក្នុងផ្ទះសំណាក់ លុះមកដល់វេលាកើតហេតុ ស្រាប់តែគេឃើញមានក្មេងមួយក្រុម ជិះម៉ូតូមកជាច្រើនគ្រឿង ប្រដាប់ដោយដាវនិងដុំថ្ម ចូលទៅកាប់ជនរងគ្រោះ ដល់ក្នុងផ្ទះសំណាក់ ដែលកំពុងអង្គុយលេង បណ្តាលរងរបួសត្រង់ក្បាល រួចយកដុំថ្មគុបបំបែកកញ្ចក់ទ្វារ និងកាប់យកផ្លាកលេខម៉ូតូ បានចំនួន២ផ្លាកលេខ និងកាប់ម៉ូតូ២គ្រឿងទៀត រួចនាំគ្នាគេចខ្លួនបាត់អស់ ។

សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យ២ ចុះមកដល់ចំណុចកើតហេតុ និងទទួលពាក្យបណ្ដឹង របស់ជនរងគ្រោះ ដើម្បីបើកការស្រាវ ស្វែងរកក្រុមទាំងនោះ យកមកចាត់ការ ទៅតាមនីតិវិធីផ្លូវច្បាប់៕ (ដោយ ៖ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *