ជិះម៉ូតូជ្រុលទៅប៉ះម៉ូតូកង់បី បណ្តាលឱ្យដួលបាត់បង់ជីវិតម្នាក់,របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ជិះម៉ូតូទៅប៉ះម៉ូតូកង់បី កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូបេតុង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុី ឆវ័ន្ត អាយុ១៧ឆ្នាំ មុខរបរជាងពិដាន បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងខណ្ឌពោធិសែនជ័យ មានស្រុកកំណើររសនៅស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លាប់) និងម្នាក់ទៀតជិះពីក្រោយ រងរបួសធ្ងន់ ។ អ្នកទាំង២ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AF-9530 ឯម៉ូតូកង់បី បើករត់បាត់។ 

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅប៉ះ ម៉ូតូកង់បី ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យម៉ូតូដួលបោកក្បាល អ្នកបើកម៉ូតូស្លាប់ ឯអ្នកអង្គុយពីក្រោយបានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូទៅរក្សាទុក និងតាមស្វែងរកកង់បី មកដោះស្រាយនៅពេលក្រោយ ឯសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ៕ (ដោយ ៖ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *