ធាក់កង់លក់ការ៉េមជាង៣០ឆ្នាំ ខ្យល់គរធ្លាក់ចូលប្រឡាយស្លាប់

ភ្នំពេញ ៖ លោកតាលក់ការ៉េមកីម្នាក់ បានបាត់បង់ជីវិត កាលពីវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវបេតុង ក្បែរប្រឡាយ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សពមានឈ្មោះ សុខ ហេង អាយុប្រហែល៦៥ឆ្នាំ ប្រកបរបរលក់ការ៉េម ប្រហែល៣០ឆ្នាំ រស់នៅខេត្តកំពង់ចាម ។ 

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ជនរងគ្រោះតែងតែ ធាក់កង់លក់ការ៉េម មកលក់នៅតាមភូមិ ស្ទើរតែរៀងរាល់ថ្ងៃ ។ ថ្ងៃនេះ ស្រាប់តែឃើញជិះធ្លាក់ចូលប្រឡាយ ទើបពលរដ្ឋនាំគ្នាស្ទុះទៅជួយ តែមិនអាចជួយបាន ដោយសារផុតដង្ហើមទៅហើយ ។ 

សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនៅកន្លែងកើតហេតុ និងពិនិត្យលើសាកសព រួបសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារជំងឺខ្យល់គរ រួចប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *