រថយន្តចតលើដងផ្លូវ នគបាលម្នាក់ជិះម៉ូតូជ្រុលបុកពីក្រោយ រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រង់ដើមទ្រូង ខណៈជិះម៉ូតូ ជ្រុលបុករថយន្តដឹកទំនិញ ចតលើដងផ្លូវ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៣ ចំនុចក្បែរវត្តអង្គតាមិញ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ 

ពលរដ្ឋក្បែរនោះនិយាយថា ជនរងគ្រោះជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៅខណ្ឌពោធិ៍សែនជ័យ បានរងរបួសធ្ងន់ផ្នែកទ្រូងបើកបរម៉ូតូម៉ាកហុងដាPCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IV-2238 ឯរថយន្ត ដឹកទំនិញ ក្បាលពណ៌ពាក់ផ្លាកលេខ ភ្នំពេញ3F-4729 បើកបរដោយបុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ 

សាក្សីឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ទិសដៅពីលិទៅកើត ក្នុងល្បឿនលឿនគួរសម ឯរថយន្តឈប់នៅឯបចិញ្ចើមផ្លូវ ហើយទំនងអ្នកបើកបរម៉ូតូមិនចាប់អារម្មណ៍ និងដោយសារទីនេះ ងងឹតផង ទើបបុកពេញទំហឹងតែម្ដង ។ ជនរងគ្រោះរបួសក្បាលតិចតួច តែដើមទ្រូងធ្លុះ ដោយសារបុកចំដែករថយន្ត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ BBN07

Leave a Reply

Your email address will not be published. Required fields are marked *