ភ្លើង​ឆេះម៉ូតូអស់ចំនួន ៣០​ គ្រឿង និង ឡដុតចំហាយ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយ​កន្លែងបានកើតឡើងនៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង​ ១១និង៥០ នាទីព្រឹក ថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤នេះមូលហេតុបណ្តាល​មក​ពី​ឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំង ឈិន ផាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់រោងចក្រ ។ ប្រភេទសំណង់ដែលឆេះ សង់អំពីថ្មីប្រក់ស័ង្កសី ទំហំ ៥០គុណនឹង១០០ម៉ែត្រ បណ្តាលឱ្យឆេះសំយាបដំបូលដែកប្រក់ស័ង្កសីទំហំ ០៥ម៉ែត្រគុណនឹង២០ម៉ែត្រ អស់មួយចំហៀង រួមទាំងម៉ូតូចំនួន ៣០​ គ្រឿង និងឡដុតចំហាយចំនួន០១ឡ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឬរបួសដល់មនុស្ដឡើយ ។

ភ្លាមនោះកងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ០៦​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៧​ រថយន្ត​ ស្មើរនឹង ២៨​ ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍ មានរថយន្ត​ពន្លត់​អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់អស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦​ ម៉ែត្រគូប ហើយពន្លត់ចប់​នៅវេលាម៉ោង១២និង៥៥ នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *