ផ្ទុះគ្រាប់បណ្តាលឱ្យមនុស្សជិត១០០នាក់បាត់បង់ជីវិត ក្នុងខួបរំលឹកការបាត់បង់ជីវិតរបស់ឧត្តមសេនីយ៍ Soleimani ខណៈអ៊ីរ៉ង់ប្តេជ្ញាសងសឹក

បរទេស ​៖ មន្ត្រីអ៊ីរ៉ង់បាននិយាយថា ការផ្ទុះចំនួនពីរបានបណ្តាលឱ្យមនុស្សជិត ១០០ នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួសនៅក្នុងពិធីមួយក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ទី៣ មករា ឆ្នាំ២០២៣ ដើម្បីរំលឹកខួបដល់មេបញ្ជាការQassem Soleimani ដែលបានបាត់បង់ជីវិតដោយដ្រូនរបស់អាមេរិកក្នុងឆ្នាំ ២០២០ ដោយបន្ទោស «ពួកភេ.រវ.ករ»ដែលមិនបានបញ្ជាក់ច្បាស់លាស់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការបំផ្ទុះលើកទីមួយនិងបន្ទាប់មកការផ្ទុះលើកទីពីរ បន្ទាប់ពីរយៈពេល ២០ នាទីក្នុងអំឡុងព្រឹត្តិការណ៍ខួបលើកទី ៤ ដែលមានហ្វូងមនុស្សយ៉ាងច្រើនកុះករនៅឯទីបញ្ចុះសពដែលលោក Soleimani ត្រូវបានបញ្ចុះនៅក្នុងទីក្រុង Kerman ភាគអាគ្នេយ៍។

គ្មាន​អ្នក​ណា​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​នេះ​ទេ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់បៃដិនបាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា «ការផ្ទុះហាក់តំណាងឱ្យ ការវាយប្រហារភេ.រវ.កម្ម ដែលបានធ្វើឡើងកាលពីអតីតកាលដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម»។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានថ្កោលទោសចំពោះ «ឧក្រិដ្ឋកម្មដ៏សា.ហា.វឃោ.រ.ឃៅនិងអមនុស្សធម៌នេះ»ហើយអាជ្ញាធរកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Khamenei បានប្តេជ្ញាសងសឹកចំពោះការបំផ្ទុះគ្រាប់បែកភ្លោះដ៏បង្ហូរឈាមនេះ។

លោក Khamenei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឧ.ក្រិដ្ឋជ.នឃោ.រឃៅ… ត្រូវតែដឹងថា ចាប់ពីពេលនេះតទៅពួកគេនឹងត្រូវបានដោះស្រាយជាមួយនឹងមានការឆ្លើយតបដ៏ខ្លាំងក្លា»។

ប្រទេសជាច្រើនរួមទាំងរុស្ស៊ីនិងតួកគីបានថ្កោលទោសការវាយប្រហារនេះ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យអ្នកទទួលខុសត្រូវចេញមុខទទួលខុសត្រូវ។

រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោក Bahram Eynollahi បានប្រាប់ទូរទស្សន៍រដ្ឋថា អ្នកបាត់បង់ជីវិតមានចំនួន ៩៥ នាក់ដោយថយចុះពី ១០៣ នាក់ ហើយបាននិយាយថា មនុស្ស ២១១ នាក់ផ្សេងទៀតបានរងរបួស ដោយធ្វើឱ្យវាក្លាយជាការវាយប្រហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋអ៊ីស្លាម ដែលបានប្រឈមមុខនឹងឧបទ្ទវហេតុស្រដៀងគ្នាកាលពីអតីតកាលពីក្រុមផ្សេងៗ រួមទាំងក្រុមរដ្ឋអ៊ីស្លាម។

កន្លងមក អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារលើបុគ្គលម្នាក់ៗ ឬទីកន្លែងនានាក្នុងព្រំដែនរបស់ខ្លួនជាការអះអាងដែលអ៊ីស្រាអែលមិនបានបញ្ជាកឬបដិសេធ ប៉ុន្តែមិនមានការបង្ហាញពីការពាក់ព័ន្ធណាមួយរបស់រដ្ឋបរទេសនៅក្នុងការបំផ្ទុះទីបញ្ចុះសពនេះនោះទេ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកមិនបានឃើញការចង្អុលបង្ហាញថា អ៊ីស្រាអែលនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះនោះទេ។

មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា «គ្រឿ.ងផ្ទុះទាំងពីរ ដែលបង្កប់លើផ្លូវឆ្ពោះទៅកាន់ទីបញ្ចុះសព Martyrs’s Kerman ត្រូវបានបំផ្ទុះពីចម្ងាយដោយពួកភេរវករ»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *