ជិះម៉ូតូលឿនដូចហោះ ជ្រុលចង្កូតបុកផ្ទះគេ របួសទាំង០២នាក់

ភ្នំពេញ ៖ យុវជន២នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូលឿន ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញបុរសទាំង២នាក់ ជិះម៉ូតូម៉ាក WINNER X មិនមានស្លាកលេខ ឌុបគ្នាចេញពីផ្លូវបេតុង ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូត ទៅបុកទ្វារបងផ្ទះគេ បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវរថយន្តពេទ្យដឹកយកទៅសង្រ្គោះផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំការដោះស្រាយ ជាមួយភាគីម្ចាស់ផ្ទះនៅពេលក្រោយ ៕ ដោយ ៖ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *