បញ្ជូនជនបរទេសម្នាក់ ទៅតុលាការ ពីបទកាន់កាប់អាវុធខុសច្បាប់

ព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុនៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

សមតថថកិច្ចបាន ដកហូតយកវត្ថុតាងរួមមាន ៖  ១/ កាំភ្លើងខ្លី ចំនួន០១ដើម ម៉ាកCF98  ២/ កាំភ្លើងវែង ចំនួន០១ដើម ម៉ាក BLOW  ៣/ បង់កាំភ្លើងចំនួន០៥ (ខូចបង់ចំនួន០១)  ៤/ កាណុងកាំភ្លើង ចំនួន០១  ៥/ គ្រាប់កាំភ្លើងចំនួន ៦៥គ្រាប់  ៦/ ទូរស័ព្ទដៃចំនួន០៦គ្រឿង ៧/ លិខិតឆ្លងដែនចំនួន០២ក្បាល ៨/ សៀវភៅការងារជនបរទេស ចំនួន០២ក្បាល ៩/ អត្តសញ្ញាណប័ណ្ណសញ្ជាតិចិនចំនួន០៣ក្បាល ១០/ លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់ ១១/ កុំព្យូទ័រ ម៉ាក Lenovo ចំនួន០១គ្រឿង  ១២/ ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់) ១៣/ រថយន្ត០១គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836 និង ១៤/ សម្ភារ:ប្រើប្រាស់មួយចំនួន ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *