ឃាត់បុរស៧នាក់ ជាមួយថ្នាំញៀន១៧កញ្ចប់ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០៧នាក់ នៅចំណុចខ្ទមចាស់ទុក ចោល ផ្លូវលំ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ«ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន»នាថ្ងៃទី០៩មករាឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី។

នគរបាលនិយាយថា ជនសង្ស័យ៧នាក់រួមមាន ១-ឈ្មោះ សូរ ចាន់ណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ,២-ឈ្មោះ ចុង ពុធភារម្យ ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រះពន្លា ,៣-ឈ្មោះ លឹម សុង ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិជ្រោយបាសាក់,៤-ឈ្មោះ ប៊ុន ណារ៉ែន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា,៥-ឈ្មោះ ហម សុជា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ,៦-ឈ្មោះ ម៉ៅ វិរៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ ច្បារអំពៅ១ និង៧-ឈ្មោះ អ៊ួង ចាន់ពិសិដ្ឋ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១។ វត្ថុតាងដកហូត ក្រាមពណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៧កញ្ចប់ ថង់តូច។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ៖(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *