រថយន្តកូរ៉ូឡាបើកបុកម៉ូតូ ធ្លាក់ចូលប្រឡាយទាំងម៉ូតូទាំងរថយន្ត

ភ្នំពេញ ៖ មានករណីរថយន្តកូរ៉ូឡាបើកបុកម៉ូតូ ធ្លាក់ចូលប្រឡាយទាំងម៉ូតូទាំងរថយន្ត កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខាងមុខច្រកចូលបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល នាវេលាម៉ោង១១និង៤០នាទី ថ្ងៃអង្គារទី២៣ ខែមករា ឆ្នាំ ២០២៤។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ2A-2144 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ក៏ជ្រុលចង្កូតបុកកម្មការិនីរោងចក្រម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ1IP-9161 ជិះក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច ដោយអែបតាមចិញ្ចើមផ្លូវ សំដៅទៅរោងចក្រ បណ្តាលឱ្យម៉ូតូធ្លាក់ចូលប្រឡាយផ្លូវជាតិលេខ៤ទាំង២តែម្ដង តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរទាំងម៉ូតូទាំងរថយន្តឡើយ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿង ហើយសម្រួលបញ្ចប់នៅកន្លែងកើតហេតុតែម្តង៕(ដោយ ៖ BBN19)

Leave a Reply

Your email address will not be published. Required fields are marked *