បើកឡានទំនើបសុខៗ ឆេះឈុលសល់តែគ្រឿងដែក នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ មានករណីអគ្គីភ័យឆាបឆេះរថយន្តមួយគ្រឿងសល់តែគ្រោងឆ្អឹង រងការខូចខាតទាំងស្រុង តាមផ្លូវទៅអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

បើតាមសមត្ថកិច្ចចុះទៅអន្តរាគមន៍ប្រាប់ថា ក្រៅពីរថយន្តរងការខូចខាត មិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាភ្លាមៗមិនទាន់ដឹងមូលហេតុនៅឡើយ។

រថយន្តដែលឆេះម៉ាក MERCEDES BENZ V250​ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ​ 2BN-5585 ត្រូវបានអគ្គិភ័យឆាបឆេះ សល់តែគ្រោងដែក​ ។ ម្ចាស់ឡានរងគ្រោះឈ្មោះ សួរ ឌីណា ភេទ​ ប្រុស អាយុ​ ៤១​ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ច នៃ​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យនិង​សង្គ្រោះ​ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *