ក្រសួងសុខាភិបាលហ្គាហ្សានិយាយថា មនុស្ស២០នាក់បាត់បង់ជីវិត និង១៥០នាក់របួសក្នុងការវា.យរបស់អ៊ីស្រាអែល លើកន្លែងតម្រង់ជួរទទួលជំនួយអាហារ

បរទេស ៖ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយនៅក្នុងអ្វីដែលក្រុមប៉ាឡេស្ទីនហៅថា «ឧ.ក្រិដ្ឋកម្មស.ង្គ្រា.ម» យ៉ាងដូច្នេះថា ការវា.យរបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សាបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ២០ នាក់បាត់បង់ជីវិត និងរបួស ១៥០ នាក់ដែលកំពុងតម្រង់ជួរសម្រាប់ជំនួយស្បៀងអាហារកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ មករាឆ្នាំ២០២៤។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នេះ។ គណៈកម្មាធិការតាមដានកងកម្លាំងជាតិនិងអ៊ីស្លាម ដែលជាសម្ព័ន្ធនៃក្រុមសកម្មប្រយុទ្ធ និងក្រុមនយោបាយ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយសង្គ្រោះ។ ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«មនុស្សរាប់សិបនាក់បានបាត់បង់ជីវិត និងរងរបួសនៅក្នុង  «ឧ.ក្រិដ្ឋកម្មស.ង្គ្រា.ម និង អំពើប្រ.ល័.យពូជ.សា.សន៍»។

អ្នកស្រុកបាននិយាយថា នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា រថក្រោះអ៊ីស្រាអែលបានវាយលុកតំបន់ជុំវិញមន្ទីរពេទ្យចំនួនពីរក្នុងទីក្រុង Khan Younis ដោយបង្ខំឱ្យមនុស្សដែលបានផ្លាស់ទីលំនៅ ប្រវេប្រវារកកន្លែងសុវត្ថិភាពទាំងអស់សង្ឃឹម។

ទន្ទឹមនឹងនេះ នៅភាគខាងជើង មន្ត្រីអង្គការសុខភាពពិភពលោកបានពណ៌នាស្ថានភាពអាហារថាជា «គួរឱ្យរ.ន្ធត់» ហើយបុគ្គលិកមនុស្សធម៌បាននិយាយថា ការចែកចាយជំនួយដ៏កម្រត្រូវបានចោមរោមដណ្តើមយកដោយមនុស្សអស់សង្ឃឹមជាច្រើន ដែលអាចមើលឃើញភាពអត់ឃ្លានដោយកែវភ្នែក។

ភាគច្រើននៃប្រជាជន ២,៣ លាននាក់នៅហ្គាហ្សាស្ទ្រីបឥឡូវនេះត្រូវបានច្របាច់ចូលទៅក្នុងទីក្រុង Khan Younis និងទីក្រុងនៅភាគខាងជើងនិងភាគខាងត្បូងនៃតំបន់ហ្គាហ្សា បន្ទាប់ពីត្រូវបានបណ្តេញចេញពីភាគកណ្តាលហ្គាហ្សាកាលពីដើមយុទ្ធនាការយោធារបស់អ៊ីស្រាអែល ដែលឥឡូវនេះឈានចូលដល់ខែទី ៤ របស់ខ្លួន។

មន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៥០ នាក់ត្រូវបានបាត់បង់ជីវិតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទីក្រុង Khan Younis ជាកន្លែងដែលអ៊ីស្រាអែលបានប្តូរមកជាប្រតិបត្តិការយោធាពេញទំហឹង បន្ទាប់ពីបានចាប់ផ្តើមដកកងកម្លាំងចេញពីតំបន់ភាគខាងជើង ដែលខ្លួននិយាយថាឥឡូវនេះខ្លួនបានគ្រប់គ្រងភាគច្រើន៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *