តារាកំប្លែង​នាយ​ ពាក់មី​ រៀបចំកម្មវិធីសប្បុរសធម៌ជួយដល់ អង្គការ «ផ្ទះបាយកុមារ» ដែលកំពុងត្រូវការជំនួយ​ទ្រ​ទ្រង់កុមារក្រីក្រ

ភ្នំពេញ​៖​ ដើម្បី​ចូលរួម​ចំណែក​កម្មវិធី​សប្បុរសធម៌​ដល់សង្គមជាតិ តារាកំប្លែង​ នាយ​ ពាក់មី​ តំណាង​ក្រុមហ៊ុន FAFA138 នៅថ្ងៃទី២៦ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានរៀបចំម្មវិធីសប្បុរសធម៌ ដោយធ្វើការចែកជូននូវអំណោយដល់អង្គការ «ផ្ទះបាយកុមារ» ដែលជាអង្គការមួយតែងតែផ្តល់ក្តីស្រឡាញ់ដល់កុមារអនាថា ជីវភាពខ្វះខាត គ្មានទីជំរក។ 

ក្នុងកម្មវិធីសម្បុរសធម៌នេះ ក្រុមហ៊ុន បានផ្តល់អំណោយដែលជាតំរូវការរបស់ ផ្ទះបាយកុមារដែលមាន ដូចជា៖ អង្ករ១តោន មី៨០កេស ត្រីខកំប៉ុង១៥ឡូ និងទឹកស៊ីអ៊ីវ១៥ឡូ ជូនដល់មណ្ឌល និងថែមទាំងនាំយកថវិការជូនលោកគ្រូអ្នក គ្រូសរុប២៤នាក់ ក្នុងម្នាក់១០ម៉ឺនរៀល។ ចំណែកឯកុមារទាំងអស់១៥០នាក់ ក្នុងម្នាក់ជូនកាតាបសិក្សា១ និងសំភារសិក្សា១ចំនួនរួមមាន៖ សៀវភៅ៦ក្បាល ប៊ិច៦ដើម ខ្មៅដៃ៦ដើម និងជ័រលុប៥ដុំ។ នេះជាទឹកចិត្តតិចតួចស្តួចស្តើងរបស់ពួកយើងនាំមកជូនពួកគាត់ ដើម្បីបង្ហាញពីការដឹងគុណ និងជាកំលាំងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងមណ្ឌលទាំងមូល។

នាឱកាសនោះ​ តំណាងក្រុមហ៊ុន បានលើកឡើងថា៖ « ខ្ញុំមានអារម្មណ៍ថារំភើបរីករាយដោយបានចូលរួមចំណែកបន្តិច បន្តួចក្នុងការងារសង្គម ឃើញលោកគ្រូអ្នកគ្រូមួយថ្ងៃៗរវល់ហត់នឿយ ដាំស្លរៀបចាំផ្គត់ផ្គង់កុមារទាំងបីពេល ដែលសរុបទៅដល់២៥០នាក់ឯណោះ ហើយលោកប្រធានមណ្ឌលខិតខំស្វះស្វែងរិះរកជំនួយដើម្បីទ្រទ្រង់មណ្ឌល ពិតជាកោតសរសើរដល់ពួកគាត់ដែលមានភាពលះបង់ខ្ពស់ដើម្បីការងារសង្គម ដែលកុមារទាំងនោះគ្មានជាប់សាច់ញាតិអ្វីជាមួយពួកគាត់សូម្បី១នាក់។»

សូមបញ្ចាក់ថានេះជាលើកទី១របស់ក្រុមហ៊ុនមួយនេះ បានបង្កើតកម្មវិធីសប្បុរសធម៌នេះ។ ក្នុងនាមលោក ពាក់មីជាជាអ្នកតំណាង លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ​ស្នើដល់ថ្នាក់លើក្រុមហ៊ុនបន្តធ្វើកម្មវិធីសប្បុរសធម៌នេះកាន់តែច្រើនជាមួយអង្គភាព មណ្ឌល ឬសហគមន៍ផ្សេងៗដែលមានកង្វះខាត និងត្រូវការជំនួយ៕

Leave a Reply

Your email address will not be published. Required fields are marked *