រថយន្តក្រុមហ៊ុន បាន បាន ហ្វាម៉ា បើកបុកកិនកម្មការិនីរោងចក្រស្លា.ប់ទាំងព្រឹក

ភ្នំពេញ៖​ នារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់យ៉ាងខណៈជិះកង់ទៅធ្វេីការត្រូវរថយន្តឃ្លប់ដឹកដែកបេីកបុកពីក្រោយកិន​ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក​ ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែន។

ជនរងគ្រោះបេីយោងតាមកាតធ្វេីការមានឈ្មោះ រេី​ ប៊ុនរ៉េត​ ធ្វេីការនៅរោងចក្រ​ វាយអេស​ មេនូហ្វេកឆឺរីង(ខេមបូឌា)។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីរងគ្រោះជិះកង់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងបំណងទៅធ្វេីការរោងចក្រខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លប់​ ដឹកដែក​ ពាក់ស្លាកលេខភ្នំពេញ3B 7729 ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុកនឹងកិនអូសជាង១០ម៉ែត្របណ្តាលឱ្យនារីរងគ្រោះស្លាប់យ៉ាងអាណោចអាធម៌​ ភ្លាមនោះប្រជាពលរដ្ឋបានឃាត់ខ្លួនតៃតុងរថយន្តបានរួចប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវវិធី។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី២បណ្តោះអាសន្នសិនរងចាំប្រគល់ជូនជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ដោយ៖BBN19

Leave a Reply

Your email address will not be published. Required fields are marked *