នគរបាលម្នាក់និងគូរកន ដឹកជញ្ជូនថ្នាំញៀ.ន ឆ្លងកាត់គោលដៅអនុវត្តអាវុធជាតិផ្ទុះនិងជាតិស្រវឹង រកឃើញជាង៥គីឡូ និងជាង១០០កញ្ចប់តូច

ភ្នំពេញ : នគរបាល ម្នាក់និងកូរកន បើករថយន្តឡិចស៊ីស៣៣០មួយគ្រឿង ដឹកជញ្ជូនគ្រឿ.ងញៀ.ន ជាង៥គីឡូ និងជាង១០០កញ្ចប់តូច ឆ្លងកាត់គោលដៅអនុវត្តជាតិផ្ទុះនិងជាតិស្រវឹង ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​ និរោធ ខណ្ឌ​ច្បារអំពៅ ធ្វើការឃាត់ខ្លួន កាលេពីវេលាម៉ោង១និង៤០នាទី យប់ថ្ងៃទី ២៧ មករា ២០២៤ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ទី១ ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។និងទី២ ឈ្មោះ ផា វុធថា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់ នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានដកហូត វត្ថុតាង ក្រាមពណ៍សថ្លា ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៍ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ។

សមត្ថកិច្ចបានបន្តថា កាលពីយប់ ម៉ោង០១:៤០នាទី​ ឈានចូលថ្ងៃទី២៨ មករា ២០២៤ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ សហការ​ជាមួយ​កម្លាំងការិយាល័យ​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំងសាលាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍​ទោ បេង ដាណារ៉ា ស្នងការរង-លោកឧត្ដមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការ​រង​ ទទួលដឹកនាំការងារខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា អភិបាលខណ្ឌ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌ ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​ និរោធ ខណ្ឌ​ច្បារអំពៅ ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត តាមនិតិវិធី។ ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *