ដាក់កងកម្លាំងត្រួតពិនិត្យជាតិស្រវឹង បែរជាចាប់បានបុរស២នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ មន្ត្រីប៉ូលិសម្នាក់និងបុរសម្នាក់ទៀត ត្រូវបានកម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ បានសហការ​ជាមួយ​កម្លាំងការិយាល័យ​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំងសាលាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។

កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅ​ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤​ វេលាម៉ោង ០១និង៤០នាទីអធ្រាត្រ​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​ និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនរួមមាន ១-ឈ្មោះប្រាក់ ភិរម្យ ហៅថង ស៊ីថា ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរមន្ត្រីនគរបាល ស្នាក់នៅភូមិ-ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និង២-ឈ្មោះជា វុត្ថាភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាត់ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង។

វត្ថុតាងដកហូត ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃលេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH-9687 ។ 

បច្ចុប្បន្នបានឃាត់ខ្លួនបណ្តោះអសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *