ជិះម៉ូតូវ៉ាជែងមិនផុត ជ្រុលទៅបុករថយន្តមកពីមុខ បណ្តាលឲ្យស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូលឿន វ៉ាជែងរថយន្តកុងតឺន័រ តែមិនវ៉ាមិនផុត ជ្រុលបុករថយន្តមកពីមុខ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លើផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ។ 

សពជនរងគ្រោះ មានឈ្មោះ គ្រី ចាន់ណេត អាយុ២៤ឆ្នាំ មុខរបអ្នកលក់បារី រសនៅស្រុកកៀនស្វាយខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1X-6035 ឯរថយន្ត ម៉ាកស្តារិចពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ តាកែវ 2B-7273 បើកបរដោយបុរសម្នាក់(ឃាត់ខ្លួន) រួមដំណើរដោយមនុស្សប្រុសស្រីចំនួន៥នាក់ទៀត ។ 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវបេតុងថៃហ្គ័រក្នុង ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមធ្យម ឯម៉ូតូជិះម្នាក់ឯង ទិសដៅផ្ទុយគ្នា ពីត្បូងមកជើង ក្នុងល្បឿនលឿន និងបានឡើងវ៉ាជែងរថយន្តកុងតឺន័រ ចូលគន្លងផ្លូវ ជ្រុលទៅបុកផ្ទប់ចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុក ឯសពត្រូវក្រុមគ្រួសារ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ BBN07

Leave a Reply

Your email address will not be published. Required fields are marked *