សមាគមរាជសីហ៍ស្រុកជាំក្សាន្តនាំយកអំណោយជូនយុវជនម្នាក់ពិការភេទ ជួបការលំបាកជីវភាព

ភ្នំពេញ ៖ លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ បានចាត់លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងលោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនយុវជនម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ដាច់លឹង្គ ជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង ហើយត្រូវឪពុកស្លាប់ចោលកាលពីពេលថ្មីៗកន្លងទៅនេះ។

លោកឆេង សុខម៉េង បានឱ្យដឹងថា យុវជនដែលទទួលអំណោយ ឈ្មោះគង់ ចាន់ ភេទប្រុស  អាយុ២១ឆ្នាំ ជួបលំបាកជីវភាព គ្មានអង្ករ ម្ហូបអាហារ សម្រាប់ទទួលទានស្នាក់នៅភូមិភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។

អំណោយទទួលបានរួមមាន អង្ករ ចំនួន៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ ចំនួន០១យួរ, ទឹកត្រី ចំនួន០១យួរ, ទឹកបរិសុទ្ធចំនួន០២យួរ,ស្ករស ចំនួន០១គីឡូក្រាម,មី ចំនួន០១កេស, ត្រីខ ចំនួន០០១យួរ និងថវិកា ចំនួន១៨០,០០០រៀល។ សរុបថវិកាចំនួន៣៩៣.៥០០រៀល (បីសែនប្រាំបួនម៉ឺនបីពាន់ប្រាំរយរៀល)។

ចំណែកយុវជន គង់ ចាន់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខរបស់សមាជិក ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ៕(ដោយ ៖ យស់ ហៃសុករ៉ា)

Leave a Reply

Your email address will not be published. Required fields are marked *