ភ្លើងឆេះផ្ទះ២ល្វែង នៅខណ្ឌពោធិ៍សែនជ័យ ពុំទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយឆេះផ្ទះ២ល្វែង ​កើតឡើងស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង​២និង៣៥នាទីរសៀល ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ មូលហេតុឆេះកំពុងស្រាវជ្រាវ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះអាង បូរ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមន្រី្តយោធា ។ ផ្ទះដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី ចំនួន០២លែ្វងអស់ទាំងស្រុងទំហំ ១៥ម៉ែត្រ៣៥ម៉ែត្រ បណ្តាលឱ្យឆេះរាលដាលផ្ទះចំនួន ០១ខ្នងទៀតអស់២០ភាគរយ តែពុំមានមនុស្សស្លាប់ឬរបួសឡើយ ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើនឹង៤៤០ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍ចំនួន១៧គ្រឿងទៀតហើយពន្លត់ចប់​នៅម៉ោង៦ និង១៥នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *