រថយន្តស៊េរីទំនើប ក្រឡាប់​លើស្ពានកោះនរា

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿន កៀររបាំងស្ពានក្រឡាប់បាស់ជើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានកោះនរាក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាJEEP ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ ត្រូវបានបហរជាពលរដ្ឋជួយយកចេញពីក្នុងរថយន្ត ហើយសមត្ថកិច្ចឃាត់ទុកសាកសួរ ។

តាមការបញ្ជាក់ពីបុរសជាសន្តិសុខ ប្រចាំការនៅគោលដៅ ជបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញរថយន្តខាងលើ ធ្វើដំណើរចេញពីក្នុងបរិវេណកោះពេជ្រ រួចបើកឡើងតាមស្ពានកោះនរា ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន រួចរ៉េចង្កូតទៅខាងឆ្វេងដៃ ជ្រុលកៀរបុករបាំងថ្មស្ពាន ក្រឡាប់ផ្ងារជើង ។ ភ្លាមៗពលរដ្ឋនិងសន្តិសុខប្រចាំការ បាននាំគ្នារត់ទៅជួយគាស់ យកតៃកុងចេញពីក្នុងរថយន្ត បានដោយសុវត្ថិភាពមិនមានរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តបង្កទៅរក្សារទុក នៅខាងការិយាល័យចរាចរណ៍ភ្នំពេញ រង់ចាំ ដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ BBN07


Leave a Reply

Your email address will not be published. Required fields are marked *