ឆ្លងថ្មចេញពីកង់អាគុយ បង្កជាអគ្គិភ័យឆាបឆេះ ផ្ទះមួយកន្លែងនៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង​ ដែលស្ថិតនៅក្នុងភូមិតាងូវ​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង២៥នាទីរសៀល​ ថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ ដោយមូលហេតុឆ្លងចរន្តអគ្គិសនីពីកង់អាគុយ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះប៉ា រីតា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកង់អាគុយ ប្រភេទសំណង់ដែលឆេះសង់ពីថ្មបេតុងទំហំ ៤,៥ម៉ែត្រគុណនឹង១៨ម៉ែត្រ បណ្តាលឱ្យឆេះកង់អគ្គិសនីអស់៧០ភាគរយ ហើយពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឬរបួដល់មនុស្សឡើយ ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន  និង រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅចំនួន ០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់​នៅម៉ោង២និង១០នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល៕ (ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *