ឆ្មក់បង្ក្រាបទីតាំងល្បែង នៅខណ្ឌដូនពេញ ឃាត់មនុស្ស២៣នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ០៧យប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ នៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ១៤៤ កែងផ្លូវ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

កិច្ចប្រតិបត្តិការឆ្មក់បង្ក្រាបនេះ ឃាត់មនុស្សចំនួន២៣នាក់ រួមទាំងមានវត្ថុតាងមួយចំនួន និងម៉ូតូ១៦គ្រឿងកង់បីចំនួន០៤គ្រឿង ដែលកំពុងពពាក់ពពូនគ្នាល្បែងតាមអនឡាញ ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ ជាដើម ។ 

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការណ៍ធ្វើឡើង បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋក្បែរខាងបានផ្តល់ដំណឹងមក កាន់សមត្ថកិច្ច ថានៅក្នុងទីតាំងខាងលើនេះ មានដំណើរការអាជីវកម្មនិងមានអ្នកញៀនល្បែងជាច្រើននាក់ បាននាំគ្នាមកពពាក់ពពូនលេងនៅល្បែង ដូចជាមាន់ជល់ បៀការ៉ាត់ភ្នាល់បាល់តាមអនឡាញរួ មទាំងល្បែងសុីសងផ្សេងៗមួយចំនួនទៀត ជារៀងរាល់ថ្ងៃ បង្កទៅជាអាណាធិបតេយ្យផងដែរ ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញការប្រកបរបរអាជីវកម្មបែបនេះពិតប្រាកដមែន និងបានឃាត់ខ្លួន មនុស្សសរុប២៣នាក់ និងវត្ថុតាងជាច្រើនផងដែរ ។ 

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនមនុស្សចំនួន២៣នាក់ រួមទាំងម៉ូតូ ,កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *