នាយករដ្ឋមន្ត្រីសិង្ហបុរីជំរុញប្រជាជនយកកូនឱ្យច្រើនៗក្នុងអំឡុងបុណ្យចូលឆ្នាំចិនឆ្នាំរោង ដែលប្រជាជនចិនជឿថាជា «សត្វមានអំណាចបំផុត»

សិង្ហបុរី ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយកាលពីថ្ងៃសុក្រ ទី៩កុម្ភៈឆ្នាំ២០២៤ថាជាមួយនឹងគ្រួសារចិនជាច្រើនចាត់ទុកកូនដែលកើតក្នុងឆ្នាំរោងជា «លាភសំណាង»ជាពិសេសនៅឆ្នាំនេះ វាគឺជាពេលវេលាដ៏ល្អសម្រាប់ក្រុមគ្រួសារដើម្បីស្វាគមន៍ «នាគតូច»។

ក្នុង​សារ​ចូល​ឆ្នាំ​ចិន​ប្រចាំ​ឆ្នាំ​របស់​លោក លោក Lee បាន​និយាយ​ថា នាគ​គឺ​ជា «និមិត្តរូប​នៃ​អំណាច កម្លាំង និង​សំណាង»។

លោកបាននិយាយថា «ដូច្នេះឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយសម្រាប់គូស្វាមីភរិយាវ័យក្មេងដើម្បីបន្ថែម នាគតូចដល់គ្រួសាររបស់ខ្លួន»។

នាយករដ្ឋមន្រ្តីបានកត់សម្គាល់ថាអត្រាមានកូននៅជុំវិញពិភពលោកបាននិងកំពុងធ្លាក់ចុះជាពិសេសនៅក្នុង «សង្គមអភិវឌ្ឍន៍» ដូចជាប្រទេសសិង្ហបុរី។

អត្រានៃការមានកូនសរុបរបស់អ្នកស្រុករបស់ប្រទេសសិង្ហបុរីបានឈានដល់កម្រិតទាបគ្រប់ពេលគឺ ១,០៤ ក្នុងឆ្នាំ២០២២ ដោយធ្លាក់ចុះក្រោមកំណត់ត្រាមុន ១,១ ក្នុងឆ្នាំ ២០២០ និង ២០២១ ដែលមានតួលេខ ១,១២ ។

រដ្ឋមន្ត្រីនៅក្នុងការិយាល័យនាយករដ្ឋមន្រ្តី (PMO) លោក Indranee Rajah បាននិយាយនៅក្នុងសភាកាលពីខែកុម្ភៈឆ្នាំ ២០២៣ ថាការធ្លាក់ចុះ «មួយផ្នែកគឺដោយសារតែឆ្នាំខ្លានៅក្នុងប្រក្រតិទិនតាមចន្ទគតិដែលជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសម្រាលកូនទាបក្នុងចំណោមជនជាតិចិន»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *