កាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ កម្លាំងនគរបាលព្រហ្មទណ្ឌបង្ក្រាបបាន៧នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង បានបង្ហាញមុខជនសង្ស័យក្មេងៗ៧នាក់ នាព្រឹកថ្ងៃទី១៤កុម្ភៈឆ្នាំ២០២៤នេះ ក្រោយពីបានធ្វើសកម្មភាពប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ​ ឱ្យរងរបួសត្រង់ចំណុច​ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ កាលពីកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤កន្លងទៅ។

​សមត្ថកិច្ចនិយាយថា លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៣និង៣០នាទីរសៀល កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណាអនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៧នាក់ ជាបន្តបន្ទាប់។

សមត្ថកិច្ចបន្តថា ជនសង្ស័យ៧នាក់រួមមាន ១-ឈ្មោះ ពេញ​ សុភណ្ឌ​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​, ២-ឈ្មោះ​ ណុប​ ដាវីត​ ភេទប្រុស​ អាយុ​១៥ឆ្នាំ,៣-ឈ្មោះ​ ផល​ សម្ភស់​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ ,៤-ឈ្មោះ​ សុខ​ ធា​សុភា​ ភេទប្រុស​ អាយុ​១៥ឆ្នាំ ,៥-ឈ្មោះ​ ហាក់​ ម៉េងឈី​ ភេទប្រុស​ អាយុ​១៦ឆ្នាំ ,៦-ឈ្មោះ​ សម្បត្តិ​ សន្យា​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ និង៧-ឈ្មោះ​ អាន​ ដេវីត​ ភេទប្រុស​ អាយុ​១៦ឆ្នាំ នៅត្រង់ចំណុច ផ្លូវបេតុង​ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ក្រោយពីការសាកសួរជនសង្ស័យ​ទាំង​៧នាក់ សុទ្ធតែមានការពាក់ព័ន្ធនឹងអំពេីកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក​។ដោយឡែកក្នុងចំណោមជនសង្ស័យទាំង​៧នាក់​ មានជនសង្ស័យម្នាក់​ គឺបានចូលរួមប្រព្រឹត្តបទល្មេីសកាប់ប្លនទៅលេីជនជាតិកូរ៉េ​ កាលពីថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០២៤​ រួមទាំងបក្ខពួកផ្សេងទៀត​។

បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌបានប្រគល់ឱ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *