ឆ្លងចរន្តអគ្គិសនី ឆេះសិប្បកម្មផលិតកែវក្រដាសខេស៊ី នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះសិប្បកម្មផលិតកែវក្រដាសខេស៊ី កើតឡើងនៅចំណុចផ្ទះលេខC-97 ផ្លូវលេខMaha C សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កើតឡើងនាវេលាម៉ោង​០៩និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥​ ខែមេសា ឆ្នាំ២០២៤ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះឡុង​ កញ្ចរា​ ភេទស្រី​ អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរម្ចាស់សិប្បកម្ម​ផលិតកែវក្រដាសខេស៊ី។ ប្រភេទសំណង់ដែលឆេះសង់អំពី ថ្មបេតុងជាន់ទី១ មានទំហំ០៤ម៉ែត្រគុណនឹង១៦ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារ រួមមានម៉ាសុីនត្រជាក់០១គ្រឿង​ កែវនិងក្រដាសសម្ភារមួយចំនួនទៀត ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឬរងរបួសដល់មនុស្សឡើយ ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ហើយពន្លត់ចប់​នៅម៉ោង១០និង៣០នាទី នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *