ម៉ូតូបុកម៉ូតូដួលបោក គួបផ្សំម៉ូតូមកកិនថែម បណ្ដាលស្លាប់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុគ្រោះថ្នាក់ចរាចរ ម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង ៦បិង៣០នាទីព្រលប់ ថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ​មាន​ឈ្មោះ​ ស្មាន់​ វិច្ឆិកា​ អាយុ​ ២២ឆ្នាំ មុខ​របរ​​លាង​រថយន្ត មាន​ស្រុក​កំណើតនៅ​​​ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​ ( ជាអ្នក​អង្គុយ​ខាង​ក្រោយ​ ) ជិះម៉ូតូម៉ាក ហុងដាស្គុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IS-9016 ដែលមានយុវជនជាមិត្តភក្តិឌុប (រងរបួសធ្ងន់ ) ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះទាំង២នាក់  ជិះម៉ូតូឌុបគ្នាចេញពីកន្លែងលាងរថយន្ត ដោយធ្វើដំណើរទិសដៅ ពីត្បូងមកជើងក្នុងល្បឿនលឿន បានវ៉ាជែងខាងឆ្វេងជ្រុលទៅបុកម៉ូតូគេពីក្រោយ ដែលនៅខាងមុខ បណ្ដាលឱ្យបោកដួលខ្លួនឯង រួចម៉ូតូមកពីទិសផ្ទុយ បានកិនចំក្បាលបន្ថែមទៀត ទើបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។ បន្ទាប់ពីឃើញហេតុការបែបនេះ ម៉ូតូដែលត្រូវជនរងគ្រោះបុកពីក្រោយនិងម៉ូតូដែលកិននោះ បានលើកម៉ូតូជិះចាកចេញបាត់អស់  ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ូលិសខណ្ឌ ឯសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ៕ BBN07

Leave a Reply

Your email address will not be published. Required fields are marked *