បង្ក្រាបទីតាំង ទទួលផលចោរកម្ម នៅម្ដុំឃ្លាំងរំសេវ , ម្ចាស់ឈ្មោះ ប្រាក់ រដ្ឋា បានគេចខ្លួនបាត់

ភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី និងសហការដោយ កម្លាំងនគរបាលខណ្ឌទួលគោក បានដកហូតសម្ភារៈដកហូត ម៉ូតូចំនួន៣១គ្រឿង, ផ្លាកលេខម៉ូតូចំនួន១១២សន្លឹក, កាតគ្រីម៉ូតូចំនួន៧២,  អត្តសញ្ញាណប័ណ្ណចំនួន១១ច្បាប់, សំបុត្រកំណើតចំនួន០៣ច្បាប់,ធុងខ្យល់សម្រាប់កឹបស្លាកលេខ ចំនួន០១ និងកូនសោមួយចំនួន។

សមត្ថិច្ចឱ្យដឹងថា ទីតាំងខាងលើពាក់ព័ន្ធនិងករណី ក្លែងឯកសារម៉ូតូ និងទទួលផលចោរកម្ម ដែលមានម្ចាស់ឈ្មោះ ប្រាក់ រដ្ឋា បានគេចខ្លួនបាត់ ។ តាំងខាងលើ បានត្រូវបានបិទជាបណ្ណោះអាសន្ន ចំណែកសម្ភារៈដកហូត គឺយកទៅរក្សាទុក នៅនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *