អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត នៃសាខាខេត្តព្រះវិហារ នាំយកអំណោយជូនលោកយាយម្នាក់ ជួបការលំបាកជីវភាពយ៉ាងខ្លាំង

ជាំក្សាន្ត , ព្រះវិហារ ៖ លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ បានចាត់លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងលោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខាព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកយាយម្នាក់ ជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកឆេង សុខម៉េង បានឱ្យដឹងថា លោកយាយដែលទទួលអំណោយឈ្មោះវែង គី   អាយុ៧០ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅជាមួយកូនស្រីម្នាក់ ស្នាក់នៅភូមិភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ដោយសារជួបលំបាកជីវភាព គ្មានអង្ករ ម្ហូបអាហារ សម្រាប់ទទួលទានហើយកូនស្រី បានបោះបង់ចោលការសិក្សាដើម្បីជួយស៊ីឈ្នួលដាំដំឡូង ដកដំឡូង ច្រូតស្រូវ បានប្រាក់ខ្លះដោះស្រាយជីវភាពរស់នៅដោយលំបាក ។

លោកបន្តថា អំណោយដែលទទួលបាមមានដូចជា អង្ករ ចំនួន៥០គីឡូក្រាម,ទឹកស៊ីអ៊ីវ ចំនួន០១យួរ,ទឹកត្រីចំនួន០១យួរ,ទឹកបរិសុទ្ធ ចំនួន០២យួរ,ស្ករស ចំនួន០១គីឡូក្រាម,មី ចំនួន០១កេស,ត្រីខ ចំនួន០០១យួរនិងថវិកាចំនួន១៨០,០០០រៀល។ សរុបថវិកាចំនួន៣៩៣.៥០០រៀល(បីសែនប្រាំបួនម៉ឺនបីពាន់ប្រាំរយរៀល)។

លោកយាយវែង គី  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខរបស់សមាជិក ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ៕(ដោយ ៖ យស់ ហៃសុករ៉ា)

Leave a Reply

Your email address will not be published. Required fields are marked *