ជិះម៉ូតូជ្រុលបុករថយន្តដឹកទំនិញចតស្ងៀម អែបចិញ្ចើមផ្លូវបណ្ដាលឱ្យបាត់បង់ជីវិត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ណៈពេលជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីក្រោយ កំពុងចតស្ងៀមអែបចិញ្ចើមផ្លូវ កាលពីវេលា​ម៉ោង​៩និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ ផ្លូវ​ជាតិ​លេខ​៥​ ភូមិ​គ្រួស​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។ 

សព​ឈ្មោះ​ សុី​ សុខ​ ណាន​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ជាង​ទឹក​និង​ជាង​ភ្លើង​ រស់នៅ​នៅ​ ឃុំ​ព្រែក​ទទែន​ ស្រុក​ពញាឮ​ខេត្ត​ កណ្ដាល​ មាន​ប្រពន្ធ​នៅ​ខេត្ត​ស្វាយ​រៀង​ ។ ជនរងគ្រោះ ជិះម៉ូតូម៉ាកឡែត ពាក់ផ្លាកលេខ ស្វាយរៀង 1O-6788 ,ឯរថយន្តដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2404 ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបានចតលើដងផ្លូវអែបចិញ្ចើមផ្លូវ ឯជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿន ក៏ជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឱ្យបាត់បង់ជីវិត ហើយអ្នកបើកបរបានរត់គេចបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ,ចំណែកឯសពត្រូវក្រុមគ្រួសារ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕ (ដោយ ៖ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *