ភ្លើងឆេះដេប៉ូលក់ឈើនិងផ្ទះមួយខ្នង នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយ​កន្លែងកើតឡើងនៅចំណុច ដេប៉ូជូលីលក់ឈើគ្រប់ប្រភេទ ស្ថិតនៅផ្លូវលេខ៩៧សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញនៅវេលាម៉ោង​៩និង១០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤មូលហេតុកំពុងស្រាវជ្រាវ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះសុខ ភ័ក្រ្តចិត្ត ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឈើអារ ។ប្រភេទសំណង់ដែលឆេះសង់អំពីដែកប្រក់ស័ង្កសី មានទំហំ ១៥ម៉ែត្រគុណនឹង០៨ម៉ែត្រ បណ្តាលឱ្យឆេះឃ្លាំងដែកប្រក់ស័ង្កសី រួមទាំងឈើអស់ប្រហែល៣០% ហើយឆេះរាលដាលដល់ផ្ទះឈើទំហំ០៧ម៉ែត្រគុណនឹង២៥ម៉ែត្រចំនួន០១ខ្នងអស់ទាំងស្រុង តែពុំមានមនុស្ស​រងគ្រោះថ្នាក់ឡើយ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៩ឡាននិងរថយន្តជំនួយអន្តរាគមន៍១៣គ្រឿង ហើយពន្លត់ចប់នៅម៉ោង ២២នឹង៣៥នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕ (ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *