នគរបាលរាជធានីភ្នំពេញបង្ហាញមុខ ជនសង្ស័យ៤នាក់ ឆក់ជនជាតិបរទេស

ភ្នំពេញ ៖ ជនសង្ស័យឆក់យកទ្រព្យសម្បត្តិជនជាតិបរទេសយ៉ាងសកម្មភាព ៤នាក់ត្រូវបានអ្នកនាំពាក្យនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរួមជាមួយ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលខណ្ឌចំការមន    ធ្វើសន្និសិទកាសែត បង្ហាញមុខ ជាសាធារណៈកាលពីវេលាថ្ងៃត្រង់ទី២៧ខែកុម្ភៈឆ្នាំ ២០២៤នេះ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៤នាក់រួមមាន  ១-ឈ្មោះ សេង ដេត ភេទប្រុស អាយុ ១៨ ឆ្នាំ, ២-ឈ្មោះ ចយភារៈ ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរ ដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW, ៣-ឈ្មោះ អឿន សុភ័ក្ត្រ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOWនិង៤.ឈ្មោះចាន់ រស្មី ភេទប្រុសអាយុ ១៧ឆ្នាំ  ។

នៅក្នុងសន្និសិទកាសែត លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យធ្វើការបង្ហាញមុខនេះក្នុងអំពើឆក់ចំនួន២ករណីផ្សេងគ្នា ដែលជាមុខសញ្ញាចាស់ ធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅក្នុងរាជធានភ្នំពេញដែលធ្លាប់ពន្ធនាគារ ។

លោកបន្តថា ក្រោយពីធ្វើសកម្មភាពឆក់ទៅលើជនជាតិបរទេស២នាក់ ហើយ សមត្ថកិច្ចបានបង្ក្រាបបានជាបន្តបន្ទាប់ដែលក្នុងនោះជនសង្ស័យ ៣នាក់ បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិននៅចំណុចមុខហាងកាត់សក់យីហោ«ស្អាតពេញនិយម» ម្តុំផ្សារអ៊ីអន១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤  និងម្នាក់ទៀតបានធ្វើសកម្មភាព ឆក់ទៅលើ ជនជាតិរុស្ស៊ី នៅមុខសួនណាហ្គាវើល១កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ ២០២៤។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា   បន្ទាប់ពីធ្វើសកម្មភាពឆក់បានប្រមាណជិត១០ម៉ោង  កម្លាំងជំនាញបានស្រាវជ្រាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានម៉ូតូ ចំនួន ៣គ្រឿងដែលជាមធ្យោបាយធ្វើសកម្មភាពព្រមទាំងទូរសព្ទនិងកាបូប ប្រគល់ឱ្យម្ចាស់វិញ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *