រថយន្ត​ដាច់ហ្រ្វាំង​ធ្លាក់ចំណោត នៅម្តុំយាយម៉ៅពេជ្រនិល​ បណ្តាលឱ្យមនុស្សរបួស ៤នាក់​

កំពង់ស្ពឺ ៖ មានករណីរថយន្ត​ដាច់ហ្រ្វាំង​ធ្លាក់ចំណោត នៅម្តុំយាយម៉ៅពេជ្រនិល​ បណ្តាលឱ្យមនុស្សរបួសធ្ងន់​ ស្រាល៤នាក់​ កើតឡើងកាលពីវេលាម៉ោង​១០និង៣៩នាទីយប់ថ្ងៃទី​២៨​ កុម្ភៈ​ ឆ្នាំ២០​២៤​ មានករណីគ្រោះថ្នាក់ចារាចរណ៍មួយកើត​ឡើងនៅ​លើ​ផ្លូវជាតិលេខ៤ ចន្លោះគីឡូ​ម៉ែត្រ​១០៦​-១០៧ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 

សមត្ថកិច្ចនិយាយថា រថយន្តដែលដាច់ហ្រ្វាំងរេចង្កូតប៉ះរថយន្ត ដែលបើក​បរ​ក្នុងទិសដៅបញ្រ្ចាសគ្នា គឺរថយន្តម៉ាក​HYU​ND​A​I ពណ៌ក្រហម ពាក់ស្លាកលេខ​ ភ្នំពេញ​3F-​7​7​34 បើកបរដោយឈ្មោះ យា រត្ននា ភេទប្រុស អាយុ​៤៤​ឆ្នាំរស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេ​ត្តកណ្ដាល ដោយមានអ្នករួមដំណើរ០៣នាក់ ។ 

បើតាមសាក្សីបាន​បញ្ជាក់​ថា​ រថយន្ដខាងលើបាន​បេីកមកដល់ចំណុចខាងលើ ក៏ដាច់ហ្រ្វាំងរេចង្កូតទៅប៉ះរថយន្ត០១​គ្រឿង ម៉ាក HYU​N​D​AI ពណ៌ខៀវ ពាក់ស្លាក​លេខភ្នំពេញ​3F-0​2​68 សណ្ដោ​ងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេ​ខព្រះសីហនុ​4A-1​156 អ្នកបើក​បរមិនស្គាល់អត្តស​ញ្ញាណ (បានចុះរត់គេចពីកន្លែងកើតហេតុ)​ ដែលកំពុងបើកបរ​ បញ្រ្ចាសទិសគ្នា បណ្តាលឱ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារ។

សមត្ថកិច្ចបន្តថា មនុស្ស០៤នាក់ដែលរងរបួសធ្ងន់ស្រាលរួមមាន ១-ឈ្មោះ តា រត្ននា,ឈ្មោះទូច ពិសី,ឈ្មោះស្រួចកក្កដា និង ឈ្មោះឡៃ ស៊ីវ​ម៉េង ត្រូវបាន​រថយន្តសង្គ្រោះបញ្ជាការដ្ឋានការពារកោះឆ្នេរបញ្ជូនយ​កទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកខូចខាតរថយន្ត០២គ្រឿង ធ្ងន់ធ្ងរ ។

ករណីគ្រោះថ្នាក់ខាងលើនេះ ​សមត្ថកិច្ច​នគរបាល​ បានចុះពិនិត្យ​ទីតាំង​កេីតហេតុ​ និងចំណាត់ការ​តាមនីតិវិធី​រួចរាល់ហើយ ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *