រថយន្តតូយ៉ូតាVitzបើកគេចពីម៉ូតូឆ្លងផ្លូវ ជ្រុលធ្លាក់ចូលប្រឡាយ

ភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តតូយ៉ូតាvitz រួមដំណើរជាមួយកូនស្រីតូច គេចពីម៉ូតូជិះឆ្លងផ្លូវ ជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹក រងខូចខាត តែមិនបង្កឱ្យអ្នកណារងរបួស កាលពីវេលា ម៉ោង២និង០៥នាទីរសៀលថ្ងៃទី០១ ខែមិនាឆ្នាំ២០២៤នៅតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តតូយ៉ូតាVitoពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2B-9009 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយកូនស្រីតូចម្នាក់ ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ គេចពីម៉ូតូមួយគ្រឿងជិះឆ្លងផ្លូវពីត្បូងទៅជើងបត់ទៅលិច បែជាជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹក សំណាងល្អ ២នាក់ម្តាយកូនមិនមានរងរបួស ខូចខាតតែរថយន្ត ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទពិនិត្យជាក់ស្តែង ការគ្រោះថ្នាក់មិនប៉ះពាល់ដល់អ្នកដទៃ ទើបឱ្យម្ចាស់រថយន្តរថយន្តស្ទូចទៅលើកឡើងវិញ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *